មិនគូរឲ្យជឿ! ក្រុមអ្នកវិទ្យាសាស្រ្តមកពីអាមេរិកបង្កើត AI អាចនិពន្ធបទចម្រៀងបាន
Raty Oun
APRIL 27 2022
ស្ទីម - STEAM
311 views
1 min read

នេះវាជារឿងដ៏អស្ចារ្យមួយដែលអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Santa Clara បានបង្កើតបច្ចេកវិទ្យា AI អាចនិពន្ធជាបទចម្រៀងសម្រាប់យើងរាល់គ្នាស្តាប់។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបានបន្ថែមថា មនុស្សយើងអាចនឹងផ្លាស់ប្តូរ របៀបនៃការ រស់នៅព្រោះថាមនុស្សសិប្បម្មិត (AI) អាចនឹងទៅជំនួសការងារជាច្រើនរបស់មនុស្សនាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Louder Sound

ប្រភពដដែលបានបន្តថា AI មិនត្រឹមតែបង្កើតមកសម្រាប់តែប្រើប្រាស់ជាជំនួយការនៅក្នុងផ្ទះតែប៉ុណ្ណោះទេ លើសពីនេះយើងក៏អាចប្រើឲ្យពួកគេធ្វើជាជំនួយការតារាល្បីៗ នៅក្រោយឆាក និងអាចប្រើឲ្យពួកគេតាក់តែងការងារនិពន្ធបានផងដែរ។

ដូចយើងដឹងស្រាប់ហើយថា បច្ចេកវិទ្យានាពេលបច្ចុប្បន្នមានការរីកចម្រើនឡើងពីមួយថ្ងែទៅមួយថ្ងៃ ថាមិនត្រូវ នាពេលអនាគតយើងអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅតែក្នុងផ្ទះ ពាក់ VR ធ្វើដំណើរជុំវិញពិភពលោកផងមិនដឹង។

គួរជម្រាបថា អ្នកវិទ្យាសាស្រ្តបានសាកប្រើឲ្យ AI និពន្ធបទចម្រៀងរួចមកហើយ ដែលបទចម្រៀងនោះមានចំណងជើងថា Kiss Metallica AC\DC Black Sabbath និង Monowar។ ហើយនៅពេលដែលអត្ថន័យបទចម្រៀងនោះចេញមកក្រុមអ្នកស្រាវជ្រាវ AI និពន្ធបទចម្រៀងនេះយល់ថាអាចទទួលយកបាន៕  

អត្ថបទដោយ៖ អូន​ រ៉ាទី

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia